ការស្វែងយល់តាមប្រភពក្រៅខ្លួន

កំរងសំណួរ Myers-Briggs Type Indicator (MBTI)

លទ្ធផលនៃកម្រងសំណួរនេះ រៀបរាប់ពីបុគ្គលិកលក្ខណៈទៅតាមចិត្តសាស្ត្ររបស់មនុស្សម្នាក់ៗដូចជា របៀបប្រមូលកម្លាំងស្មារតីរ បៀបស្រូប យកព័ត៌មាន របៀបសម្រេចចិត្ត របៀបរស់នៅ និងប្រកបកិច្ចការងារជាដើម។ បើទោះជាវា ពុំចង្អុលបង្ហាញថា តើការងារប្រាកដណាមួយដែលអ្នកត្រូវរៀន ការស្គាល់ពីបុគ្គលិកលក្ខណៈទាំងនេះ អាចជួយឲអ្នកប៉ាន់ស្មានបានខ្លះពីថា គុណតម្លៃបន្ទាប់ពីធ្វើ និងគណនាចម្លើយរបស់អ្នកហើយ​ចូរអានពីការពីពណ៌នានៃចំណុចដែលឆ្លើយតបនឹងលទ្ធផលនៃកម្រងសំណួររបស់អ្នកបន្ទាប់ពីអ្នកឆ្លើយសំណួររួចរាល់។

Instruction

  • 5 - 10 នាទី
  • 50 សំណួរ

Description

ការធ្វើតេស្ត MBTI (Myers-Briggs Type Indicator) គឺជាការវាយតម្លៃលើបុគ្គលិកលក្ខណៈ និងអាកប្បកិរិយារបស់អ្នក។ វាគឺជាវិធីសាស្រ្ត នៃការពិនិត្យមើលបុគ្គលិកលក្ខណៈ ដែលប្រើកម្រងសំណួរ ដើម្បីកំណត់ប្រភេទបុគ្គលិកលក្ខណៈ ភាពខ្លាំង និងចំណូលចិត្តរបស់មនុស្សម្នាក់។

កម្រងសំណួរតេស្តនៃ MBTI គ្របដណ្តប់លើផ្នែកសំខាន់ៗចំនួនបួន ដូចជា៖

  • ការដឹកនាំ និងការទទួលបានកម្លាំងថាមពល
  • ការទទួលយកព័ត៌មាន
  • ការធ្វើការសម្រេចចិត្ត
  • វិធីសាស្រ្ត នៃការទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ

ការធ្វើតេស្ត នឹងចំណាយពេលប្រហែល ១០​ ទៅ២០នាទី ដើម្បីបញ្ចប់ ប៉ុន្តែពេលវេលាមិនសំខាន់ នៅទីនេះទេ ព្រោះអ្នកនឹងមិនត្រូវបានកំណត់ពេលក្នុងការធ្វើតេស្តនោះទេ។ អ្នក​គួរ​ចំណាយ​ពេល​យូរ ​តាម​ដែល​អ្នក​ត្រូវ​ការ។ ពេល​វេលា​ដែល​អ្នក​ធ្វើតេស្តដើម្បី​បញ្ចប់ ​មិន​ត្រូវ​បាន​គេ​យក​មក​ពិចារណា​ បញ្ចូលក្នុង​លទ្ធផល​នៃការធ្វើតេស្ត​របស់​អ្នក​ទេ។

ការធ្វើតេស្តមានចំនួន ៥០ សំណួរ។ សំណួរនីមួយៗនឹងផ្តល់ឱ្យអ្នកនូវ ចម្លើយផ្សេងគ្នា ហើយអ្នកត្រូវជ្រើសរើសយកចម្លើយណាដែលឆ្លុះបញ្ចាំងអំពីអ្នកបានល្អបំផុត។

នេះជាគន្លឹះខ្លះៗ នៃការធ្វើតេស្តបុគ្គលិកលក្ខណៈ៖

  • ធ្វើជាខ្លួនអ្នក៖ ផ្អែកលើចំលើយ នៃធម្មជាតិរបស់អ្នក និងចិត្តខាងក្នុងរបស់អ្នក ច្រើនជាងរបៀបដែលអ្នកបានរៀនធ្វើសកម្មភាព ក្នុងកាលៈទេសៈជាក់លាក់ណាមួយ។ ឧទាហរណ៍ នៅពេលអ្នកធ្វើអ្វីមួយដោយសេរី ប្រៀបធៀបនឹងការធ្វើសកម្មភាពនៅកន្លែងធ្វើការ។
  • ស្ថិតនៅកណ្តាល៖ យកល្អអ្នកគួរតែធ្វើតេស្ត នៅពេលអ្នកស្ថិតក្នុងអារម្មណ៍ធម្មតា (សម្រាប់អ្នក)។ ស្ថានភាពអារម្មណ៍របស់អ្នក មិនថាវិជ្ជមាន ឬអវិជ្ជមាន សុទ្ធតែអាចប៉ះពាល់ដល់របៀបដែលអ្នកឆ្លើយសំណួរ។
  • ជៀសវាងការរំខាន៖ ធ្វើតេស្តនៅពេលដែលអ្នកមិនខ្វល់ខ្វាយជាមួយនឹងគំនិតផ្ទាល់ខ្លួន ព្រឹត្តិការណ៍ផ្សេងនៃជីវិត និងអ្វីៗនៅក្នុងបរិយាកាសភ្លាមៗរបស់អ្នក ជាដើម។ យកល្អអ្នកគួរតែផ្តោតអារម្មណ៍ និងមិនប្រញាប់ប្រញាល់។
  • ចម្លើយដែលផ្នែកលើភាគច្រើន៖ ផ្អែកទៅលើចម្លើយរបស់អ្នក លើអ្វីដែលអាចអនុវត្តបាន សម្រាប់អ្នកគ្រប់ពេលវេលា។ ប្រសិនបើជម្រើសទាំងពីរហាក់ដូចជាត្រូវដូចគ្នា សូមសួរទៅខ្លួនឯងវិញថា "ប្រសិនបើខ្ញុំអាចជ្រើសរើសបានតែមួយគត់ តើចម្លើយមួយណាដែលត្រូវជាង?" វិធីសាស្រ្តនេះអាចជួយអ្នកបាន។
  • កុំគិតច្រើនពេក៖ មិនមានចម្លើយមួយណាខុសនោះទេ ប្រសិនបើអ្នកឆ្លើយដោយស្មោះត្រង់ ដូច្នេះព្យាយាមកុំប្រកែកជាមួយខ្លួនអ្នកអំពីចម្លើយ "ត្រឹមត្រូវ" ឬត្រូវបានជះឥទ្ធិពលដោយនរណាម្នាក់ផ្សេងទៀត។